ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម

FN ៖ ផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាមជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។ ពិធីសម្ពោធផ្សារដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាម។ «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើក ក្នុងអំឡុងឆ្នាំ១៩៧១។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារគំរូព្រំដែនកម្ពុជា។ * សម្តេចតេជោ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម ដែលជាផ្សារលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម